ដើមហេតុនៃសង្គ្រាម រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាមួយនឹងការចូលរួមរបស់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ

ឬសគល់នៃទំនាស់រវាង ជនជាតិជ្វីហ្វនៅអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីន វាជាទំនាស់មួយចាស់ជាងគេបង្អស់មួយនៅក្នុងប្រវត្តិសាស្រ្តពិភពលោក។ ស្ថានការណ៍រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបន្តឡើងកម្តៅជាថ្មីម្តងទៀត ហើយរឿ.ងនេះវាមិនមែនជារឿ.ងថ្មីនោះទេ វាជារឿ.ងដដែលមកហើយ ។ មែនទែនទៅ នៅតំបន់ភូមិភាគ ដើមបូព៌ាមួយនេះ ពោល គឺចា..ប់ផ្តើមឡើងតាំងពី ឆ្នាំ១៩៤៨ មកម្ល៉េះ គឺមួយថ្ងៃក្រោយនៃការប.ង្កើតរដ្ឋអ៊ីស្រាអែល។ ពួកអារ៉ាប់នៅជុំវិញអ៊ីស្រាអែល មិនដែលបំភ្លេចគំនិតណាមួយ ក្នុងការ.កំទេច និងលប់បំបាត់ប្រទេសជ្វីហ្វមួយនេះ ចេញពីផែនទីពិភពលោកនោះទេ ប៉ុន្តែអ្វីដែលបណ្តាពួកអារ៉ាប់ទំាងនោះ ទទួលបានគឺការបរាជ័យម្តងហើយម្តងទៀត ពីសំណាក់អ៊ីស្រាអែល។ ជាការពិតណាស់ ព្រឹត្តិការណ៍សង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នេះវាពិតជាធ្វើឲ្យមនុស្សទូទាំងពិភពលោកចង់ដឹង ចង់ឮខ្លំាងណាស់ អ្នកខ្លះក៏បានធ្លោយពាក្យផងដែរ ជ.ម្លោះនោះមិនអាចនិងធ្វើការផ្សះផ្សាបានទេ ប្រសិនបើចង់បញ្ចប់ជ.ម្លោះនោះ ទាល់មានភាគីម្ខាងរលាយបាត់ អ៊ីស្រាអែល? ឬ ប៉ាឡេស្ទីន? ជុំវិញនិងព្រឹត្តិការនេះដែរអ្នកជំនាញជឿជាក់ថា មានអ្នកខ្លះបានដឹង ហើយក៏មានអ្នកខ្លះទៀតមិនដឹងផងដែរ អំពីដើមហេតុ នៃប្រវត្តិសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននេះ។ វាពិតជាមិនមែនជារឿ.ងងាយស្រួលនោះទេ សម្រាប់ការ.កងសាងសន្តិភាពមួយនៅតំបន់ដើមបូព៌ា ជាពិសេស គឺបញ្ហាជ.ម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលមានជាយូណាស់មកហើយ។ ទោះបីជាអ៊ីស្រាអែល និងប៉ាឡេស្ទីន បានចុះកិច្ចព្រមព្រៀងអូស្លូ ក៏ដោយ ប៉ុន្តែក្នុងការអនុវត្តជាក់ … Continue reading ដើមហេតុនៃសង្គ្រាម រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាមួយនឹងការចូលរួមរបស់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ